Monday, June 7, 2010

ដំណើរទស្សន:កិច្ចសិក្សានៅរាជធានីភ្នំពេញ







ទស្សនកិច្ចសិក្សាកាសែតដើមអំពិល

 

         នៅថ្ងៃពុធ ទី២៦ ខែឧសភា ឆ្នាំ២០១០ វេលាម៉ោង១២ និង ៣២នាទី​ថ្ងៃត្រង់
សិស្សផ្នែកទំនាក់ទំនងសង្គមឆ្នាំទី១ចំនួន១២នាក់រួមទាំងក្រុមបងប្រុសសូរិយា
ចំនួន៥នាក់សិស្សឆ្នាំទី២ ចំនួន​១នាក់និងលោកគ្រូម្នាក់ផងដែរបានធ្វើដំណើរ
ទស្សនកិច្ចសិក្សានៅ​តាម  ប៉ុស្តិ៍​ទូរទស្សន៍វិទ្យុនិងកាសែតផ្សេងៗនៅ​រាជធានី
ភ្នំពេញហើយក្រុមការងារយើង​បានធ្វើដំណើរដល់សាលាដុនបូស្កូភ្នំពេញនៅ
ម៉ោង៥និង៣៥នាទីល្ងាច។ ក្នុង​សិក្ខាសាលា​នេះដែរគឺផ្តោតសំខាន់លើប្រពន្ធ័
ផ្សព្វផ្សាយ(ទូរទស្សន៍ វិទ្យុ កាសែត ទស្សនាវដ្ដី កាសរសេរពត៌​មាននិងការចុះ
ទៅយកពត៌ មានជាដើម។
     នៅថ្ងៃទី២៧ ម៉ោង២និង៤៤នាទី​ក្រុម ការងារយើងក៏បានមកដល់ស្ថានីយ៍ វិទ្យុនិងកាសែតដើមអំពិលដែលអគ្គនាយកគឺលោក សយ សុភាព ប៉ុន្តែដោយ
សារគាត់មានការជាប់រវល់ដូច្នេះក្រុមការងាររបស់យើងពុំបានជួនធ្វើការសំភា


 
សន៍គាត់ទេ។ លោកម៉ា យ៉ារិទ្ធិ អគ្គនាយកវិទ្យុដើមអំពិលបានផ្តល់បទសំភា
សន៍ដល់ ក្រុមការងារយើងយ៉ាច្រើន។លោកបានមានប្រសាសន៍ថាមុននឹង
ធ្វើការចេញផ្សាយអ្វីមួយគឺត្រូវឆ្លងកាត់និពន្ធនាយករងដើម្បីពិនិត្យនិងកែលំអរ​
បន្ទាប់មកបញ្ជូនទៅឲ្យសហការី Design ធ្វើ​ជា  Logo រឺរូបភាពផ្សេងៗដើម្បី
ឲ្យមានភាពទាក់ ទាញបន្ទាប់មកបញ្ជូនឲ្យ និពន្ធនាយក ដើម្បីធ្វើការពិនិត្យជា
ចុងក្រោយនិងឯកភាពព្រម ឲ្យចុះផ្សាយ។ នៅក្និងស្ថាប័ននេះដែរ រួមមាន:
កាសែតដើមអំពិលវិទ្យុដើមអំពិលនិងទស្ស- នាវដ្ដីមរកតប៉ុន្តែមកដល់សព្វថ្ងៃ 
នេះទស្សនាវដ្ដីមរកតទើបតែចេញបាន១៧លេខ គឺប្រហែល១៨ខែហើយមួយ
លេខៗមាន៤៥០០ច្បាប់។ទស្ស​នាវដ្ដីនេះផ្ដោតសំ​ខាន់លើសេដ្ឋកិច្ចព្រោះគាត់
យល់ឃើញថា​ សព្វថ្ងៃនេះប្រទេសកម្ពុជាយើងកំពុងជួបនូវវិបត្តិសេដ្ឋកិច្ចដែល
ជាហេតុធ្វើឲ្យអ្នកអានមាន​ការចាប់ អារម្មណ៍ជាខ្លាំង ជាពិសេសអាជីវករ​លក់ 
ដូរតែម្តង  ដូច្នេះទើបតំរូវឲ្យគាត់ធ្វើទស្ស​នាវដ្ដីផ្តោតសមខាន់លើសេដ្ឋកិច្ចនេះ
តែម្តងទៅ តែទោះជាយ៉ាងណាក្តីក៏គាត់មិនភ្លេច​បញ្ហាបរិស្ថានដែរ គឺគ្រប់លេខ
សុទ្ធតែមានការ​ចុះផ្សាយពីបញ្ហាបរិស្ថានជានិច្ច។  លោកបាន​បន្តទៀតថាតារា
សំដែងនិងពិធីករមួយចំនួន​​ក៏បានអញ្ជើញមកកាន់ស្ថានីយ៍វិទ្យុ និងទស្សនាវដ្ដី
ដើម្បីធ្វើការថតសំលេងរឺសំភាសន៍និង​ការបង្ហាញម៉ូតឲ្យក្រុមហ៊ុនផ្សេងៗដែល
ធ្វើឲ្យ​ស្ថានីយន៍វិទ្យុក៏ដូចជា  ទស្សនាវដ្ដីរបស់គាត់កាន់តែមានអតិថិជនរឺដៃគូរ
ពាណិជ្ជកម្មកាន់តែច្រើនថែមមួយកំរិតទៀត។ លោកបានបញ្ជាក់​ថាសិល្បះករ
សិល្បការនីមានឥទ្ធិពលទៅ​លើប្រជាជនច្រើនជាងមនុស្សធម្មតា ព្រោះ​ប្រជា
ជនគិតថាពួកគេមិនលំអៀងទៅ​ម្ខាងៗគឺគេឃើញល្អថាល្អ។ចំណែកឯបញ្ហា​រូប
ភាពដែលត្រូវយកមកចុះផ្សាយបៅលើ​ទស្សនាវដ្ដី ភាគច្រើនពួកគេជាអ្នកថត
ដោយ​ខ្លួនឯងនិងយកមកឲ្យទស្សនាវដ្ដី រឺកាសែត​ដើម្បីធ្វើការចុះផ្សាយ ដូចជា
រូបភាពស៊ិចស៊ី​ជាដើម។​ រីឯស្ថានីវិទ្យុនេះបានសម្ពោធជាផ្លូវ​ការបៅថ្ងៃទី១៩ 
ខែធ្នូ ឆ្នាំ២០០៩។ចំណែកឯការផ្សាយមានរយះពេល១៨ម៉ោងគិតចាប់ពីម៉ោង 
៤និង៤៥នាទីដល់១១យប់​ជួនកាលក៏អាចដល់ទល់ភ្លឺដែរប្រសិនបើសមខាន់រឺ 
មានពត៌មានទាន់ហេតុការណ៍អ្វីមួយ។​គាត់បានឲ្យដឹងថា បញ្ហានៃការសរសេរ
ពត៌​មានចំនុនសំខាន់គឺហាមផ្តាច់ការបញ្ចេញមតិ​ហើយពត៌មានភាគច្រើ​ននៃ
ការសែតរបស់​​គាត់ដកស្រង់ចេញពីទូរទស្សន៍ Channelnewsasiaដែលជា
ទូរទស្សន៍មួយ Updateពត៌មានរាល់៣០នាទីម្តងនិងជាទូរ​ទស្សមួយដែល
ផ្សាយពត៌មានរហ័សទាន់ចិត្ត​​។សព្វថ្ងៃមានបុគ្គលិកប្រហែល១០០នាក់
(វិទ្យុ​កាសែតទស្សនាវដ្ដី)។ វិទ្យុដើមអំពិលផ្សាយ​ក្នុងកំរិត១០គីឡូវ៉ាត់។

"ទស្សនកិច្ចសិក្សាប៉ុស្តិ៍ទទក"

      នៅថ្ងៃសុក្រ ទី២៨ ខែឧសភា ឆ្នាំ​២០១០វេលាម៉ោង៨និង១៦នាទីព្រឹក
ក្រុម​ការងារយើងបានមកដល់ប៉ុស្តិ៍ទូរទស្សន៍​ទទក(TVK) ដែលបានចាប់បដិ
សន្ធិតាំង​ពីឆ្នាំ​១៩៩៦ដែលមានឯកឧត្តម នូ សុវណ្ណា ជា​អគ្គនាយករងហើយ


គាត់បានបញ្ចប់អនុបណ្ឌិតផ្នែក អេឡិចត្រូនិចនៅវិទ្យាស្ថានរូស៊ីនិងជាប្រធាន
បច្ចេកទេសនៃនាយកដ្ឋានទុរទស្សន៍ជាតិកម្ពុជាផងដែរ។ ក្នុងនោះអាគានិងឧ
បករណ៍​ផ្សេងៗភាគច្រើនសុទ្ធតែបានជំនួយពីប្រទេ​សជប៉ុនហើយសព្វថ្ងៃនេះ
នាយកដ្ឋានទូរទ​ស្សន៍ជាតិកម្ពុជាបានផ្សព្វផ្សាយប្រហែល១២៦ប្រទេសលើពិ
ភពលោកនិងនៅក្នុងប្រ​ទេសគ្របដណ្ដប់ស្ទើរពាសពេញផ្ទៃប្រទេសដែលមាន អង់តែននៅទួលគកនិងមានកំ​រិតការផ្សាយចំនួន១០គីឡូវ៉ាត់។សព្វថ្ងៃ​នេះមាន
បុគ្គលិកប្រហែល​៤០០នាក់ធ្វើការ​ចំណែកឯរចនាសម្ព័ន្ធគឺ “T-DMB System
Structure”  ហើយកម្មវិធីដែលគេប្រើសំរាប់​កាត់តវីដេអូឬស៉្ពតផ្សេងៗគឺ  
Storm Edit Final cut,Adobe premere ជាដើម។នៅក្នុងការផ្សព្វផ្សាយ
ទូរទស្សន៍គឺគេប្រើ​មីក្រូវេវសំរាប់បញ្ជូនសញ្ញាទៅអោយអង់តែនហើយអង់តែន
ក៏បានបញ្ជូនសញ្ញាមកវិញ​​កំរិតនៃការផ្សាយគឺ១០គីឡូវ៉ាត់។មិនតែប៉ុនោះស្ថានី
យន៍ ទូរទស្សន៍នេះដែរ​បានធ្វើការផ្សព្វផ្សាយជាមួយនិង (DTV) ផង​ដែរដែល
មានផ្កាយរណបនៅស្ថានីយន៍តែ​ម្ដង សំរា់ទទួលនិងបញ្ជូនសញ្ញាទៅសាត់ធើ​
ឡាយ(satellite)។​នៅក្នុងបន្ទប់ត្រួតពិនិត្យគឺ​     សំរាប់ថតរឿងកំប្លែងចំរៀង
ផ្សេងៗជាដើម។​​ គាត់បានបញ្ជាក់ថារាល់ពិធីបុណ្យជាតិផ្សេងៗការចាក់ផ្សាយ
ផ្ទាល់គឺរៀបចំដោយ  ប៉ុស្តិ៍ទូរទស្សន៍ជាតិកម្ពុជាទាំងអស់។ម៉ោង១០:០៧នាទី
ក្រុម យើងបានចាកចេញពីអគ្គនាយកដ្ឋានទូរទស្សន៍ជាតិកម្ពុជា៕  




"ទស្សនកិច្ចសិក្សាប៉ុស្តិ៍ទូរទស្សន៍បាយ័ន"

      នៅថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០១០ វេលាម៉ោង៨ និង១៦នាទីក្រុមការងារ
យើងបានមកដល់ប៉ុស្តិ៍ទូរទស្សបាយ័ន។អគ្គនាយិកា ហ៊ុន ម៉ាណាជាអ្នកគ្រប់
គ្រង​ដោយផ្ទាល់នៅទីនោះ។ ទូរទស្សន៍នេះដែរគឺ​មានឡានសំរាប់ផ្សាយផ្ទាល់
នូវកម្មវិធីសំខាន់ៗដែលមានឈ្មោះថា“Ob Van”ហើយវាមានតំលៃរហូតដល់ 


    
១៥ម៉ឺនដុល្លា​​ឯណោះ។នៅក្នុងស្ថានីយន៍នោះដែរមានស្ទូឌីយូចំនួនបួនស្ទូឌីយូ
តូច៣និងស្ទូឌីយូ​ធំ១ និងមានឆាកសំរាប់ប្រគំតន្រ្តីផ្សេងៗទៀតផងដែរ។ចំណែ
កឯការអានពត៌មានតាម​ទូរទស្សន៍គេមាន  ឧបករណ៍ម្យ៉ាងមានឈ្មោះថា 
Promerសំរាប់ជំនួយដល់ការ​អានរបស់ពិធីករ ពិធីការនីដោយមិនចាំ​បាច់កាន់ សៀវភៅរឺក្រដាសដែលមានភាពលំបាកក្នុងការអានគឺចំណាយពេលមើល​ពត៌
មានផង ហើយមើលមកដាមេរ៉ាផងហើយរាល់សកម្មភាពបុណ្យជាតិផ្សេងៗទូ​រទស្សន៍បាយ័នបានចុះធ្វើការយកពត៌មាន​យ៉ាងសកម្មថែមទៀតផង។

No comments:

Post a Comment

You can comment with HTML tags such as: , , , ... I will reply you back if possible... Thanks for your comment this site. "Good Luck"!!