Wednesday, September 1, 2010

ពិធីប្រគល់វិញ្ញាបនប័ត្រនៃសាលាបច្ចេកទេសដុនបូស្កូ

នៅថ្ងៃពុធទី
៣១ខែសីហា
ឆ្នាំ២០១០​ថ្មីៗ
នេះសាលាប
ច្ចេកទេសដុន
បូស្កូខេត្តព្រះ
សីហនុបានប្រា
រព្ធពិធីចែកវិញ្ញា
បនប័ត្រដល់សិស្សានុសិស្ស  ដែលបានរៀនចប់ដោយជោគជ័យក្នុងកំឡុង
ពេល២ឆ្នាំ។ ដែលសាលាបច្ចេកទេសដុនបូស្កូយើងបានប្រារព្ធពិធីនេះជា
លើកទី ១១ មកហើយ។ ក្នុងពិធីចែកវិញ្ញាបនប័ត្រនេះផងដែរមានការចូល
រួមជាគណៈអធិបតី  ពីសំណាក់   ឯកឧត្តម ស្បោង សារ៉ាត់ អភិបាលខេត្ត
ព្រះសីហនុ    រួមទាំងភ្ញៀវកិត្តិយសជាច្រើនរូបទៀតដែលបានអញ្ជើញចូល
រួម។ ហើយលោកឪពុក ហ្វា  រ៉ាត់   ដែលជា អភិបាលប្រចាំនៅប្រទេសថៃ
ក៏បានអញ្ជើញចូលរួមក្នុងកម្មវិធីនេះដែរ។ ចំនួនសិស្សដែលបានមកទទួល
វិញ្ញាបនប័ត្រ     គឺមានចំនួនជាង ៣០០នាក់ ក្នុងចំណោមសិស្សជាង ៥០០
នាក់ មូលហេតុគឺពួកគេមានទីលំនៅឆ្ងាយពីសាលាហើយម្យ៉ាងវិញទៀត ដោយសារតែសិស្សមានចំនួនច្រើនចំណែកគណៈអធិបតី របស់យើងមាន
ការលំបាកក្នុងការចែកឲ្យបានគ្រប់នោះទេ គឺគ្រាន់តែចែកបានមួយចំនួន
ប៉ុនោះ។ តែអ្វីដែលសំខាន់នោះ មានការចូលរួមពីសំណាក់អភិបាលខេត្ត
ព្រះសីហនុ ដែលជាមោទនភាពរបស់សាលាយើងផងដែរ។

រូបភាពនេះជាសក្ខីភាព
ដែលបញ្ជាក់ថា សាលា
ដុនបូស្កូ គឺជាសាលាមួ
យដែលប្រកបទៅដោ
យគុណភាពខ្ពស់ ទាំង
ផ្នែកអប់រំ និង សីលធម៌
(រូបភាព លោក អភិបា
លខេត្តព្រះសីហនុ ចែក
វិញ្ញាបនប័ត្រដល់សិស្ស
លេខាធិការដែលបាន
បញ្ចប់ការសិក្សាដែល
មានរយះពេល ២ឆ្នាំ)។
ក្នុងពិធីប្រគល់ផងដែរ លោកអភិបាលខេត្តបាន មានមតិផ្តាំផ្ញើរ និង ដំបូ
ន្មានមួយចំនួនដល់សិស្សានុសិស្ស រយះពេលជិតមួយម៉ោង។ នៅក្នុងខ្លឹម
សារនៃសន្ទរកថា គឺផ្តោតសំខាន់លើការអប់រំនេះតែម្តងនិង បានលើកនូវ
ប្រវត្តិខ្លះៗនៃ ទីតាំងសាលាបច្ចេកទេសដុនបូស្កូ ខេត្តព្រះសីហនុ ដែលតាំ
ងពីដើមឡើយ ទីតាំងសាលានេះគឺជាវាលស្រែ មានសុទ្ធតែស្មៅ និង ព្រៃ
ដុះពេញ។ ហើយលោកមានគំនិតមួយចំនួនដើម្បីរំលឹក ក៏ដូចជា ដាស់តឿន
ដល់យុវជនទាំងអស់ឲ្យខិតខំសិក្សា និងចៀសឲ្យឆ្ងាយពីគ្រឿងញៀន ​  និង
ល្បែងស៊ីសងផ្សេងៗ ព្រោះប្រទេសកម្ពុជាយើង   សព្វថ្ងៃមានការរីកចំរើន
ដូច្នេះគឺគេត្រូវការអ្នកចេះដឹង អ្នកមានជំនាញដ៏ពិតប្រាកដមួយដើម្បីបំពេញ
ការងារឲ្យគេ ឲ្យបានល្អ។ នៅក្នុងពិធីប្រគល់វិញ្ញាបនប័ត្រនេះដែរ ក៏មានការ
សំដែងជារបាំបែបប្រពៃណីខ្មែរបុរាណយើង ដូចជា របាំនេសាទ របាំកុមារភួង
ជាដើម។

រូបថតលោកពុក ហ្វារ៉ាត់ ប្រគល់វិញ្ញាបនប័ត្រដល់សិស្សផ្នែកសណ្ឋាគារ

No comments:

Post a Comment

You can comment with HTML tags such as: , , , ... I will reply you back if possible... Thanks for your comment this site. "Good Luck"!!