Thursday, July 15, 2010

ដំណឹងជ្រើសរើសសិស្សថ្មីនៃសាលាបច្ចេកទេសដុនបូស្កូ

 
ការទទួលសិស្សថ្មីនៃសាលាបច្ចេកទេសដុនបូស្កូខេត្តព្រះសីហនុ  
សូមជូនដំណឹងដល់ប្អូនៗសិស្សានុសិស្សទាំងអស់ ដែលមានបំណងចង់សិក្សា បន្តក្រោយពី បញ្ចប់ថ្នាក់ទី១២ឲ្យបានជ្រាបថា: សាលារៀនយើងខ្ញុំនឹងចាប់ផ្តើម ទទួលសិស្សថ្មីឲ្យចូលរៀនក្នុងឆ្នាំសិក្សាថ្មី (២០១០-២០១២)ក្នុងកំឡុងខែនេះតទៅ។
កាលបរិច្ឆេទទូទៅ
សាលាបច្ចេកទេសដុនបូស្កូយើងខ្ញុំចាប់ផ្តើមលក់ពាក្យសំរាប់ប្រលង
ចូលសិក្សា ចាប់ពីថ្ងៃនេះតទៅពាក្យមួយច្បាប់មានតំលៃ ៣០០០រៀល។
·         កាលបរិច្ឆេទដាក់ពាក្យនិងសំភាសន៍: ថ្ងៃទី ១៦-១៩ ខែសីហា នេះតទៅ
·        កាលបរិច្ឆេទប្រលង: ថ្ងៃទី ២០ ខែសីហា (ចំនួន០១ថ្ងៃពីម៉ោង៧:៣០នាទី ដល់១១:៣០នាទី)
·        កាលបរិច្ឆេទប្រកាសលទ្ធផល: ថ្ងៃទី ២៤ ខែសីហា
Ø លក្ខណៈសម្បត្តិរបស់បេក្ខជន និង សំនុំឯកសារ
1.    ជនដែលមានជីវភាពក្រលំបាក គ្មានលទ្ធភាពសិក្សា នៅសកលវិទ្យាល័យ
2.    ត្រូវមានចិត្តចង់សិក្សាក្នុងសាលានេះប្រាកដមែន ដោយគ្មានការបង្ខំពីអ្នកដទៃ
3.    ជាយុវជនដែលមានចរិក សុភាពរាបសា ចេះគោរព ចាស់ទុំ លោកគ្រូ អ្នកគ្រូ
4.    ត្រូវមានលិខិតបញ្ជាក់ ជាប់ រឺធ្លាក់ សញ្ញា ប័ត្រទុតិយភូមិ (បាក់ឌុប)
5.    ត្រូវនាំឪពុកម្តាយ ឬ អាណាព្យាបាលមកជាមួយ ដើម្បីធ្វើការសំភាសន៍
6.    សៀវភៅគ្រួសារ ចម្លងមួយច្បាប់ រួមទាំងច្បាប់ដើម
7.    រូបថត ៤ x ៦ ចំនួនបី (០៣)សន្លឹក (រូបថតថ្មី)
មុខវិជ្ជាដែលតំរូវឲ្យសិក្សា
      I.        ផ្នែកទំនាក់ទំនងសង្គម   (Social Communication Section) ចំនួន១២នាក់
    II.        ផ្នែកលេខាធិការ              (Secretaries  Section)          ចំនួន ៣០នាក់
   III.        ផ្នែកអគ្គិសនី                   (Electricity  Section)       ចំនួន ៥០នាក់
  IV.        ផ្នែកយន្តសាស្រ្តរថយន្ត   (Automotives  Section)     ចំនួន ៥០នាក់
   V.        ផ្នែកយន្តសាស្រ្តទូទៅ      (Mechanical  Section)   ចំនួន ៥០នាក់
  VI.        ផ្នែកសណ្ឋាគារ              (Hotel Section)        ចំនួន​ ១០០នាក់
សូមកុំឲ្យឱកាសដ៏ល្អនេះកន្លងផុតឲ្យសោះ ប្រញាប់រួសរាន់ឡើង
ព្រោះចំនួនសិស្សមានកំណត់។ យើងខ្ញុំនឹងរង់ចាំទទួលស្វាគមន៍ ប្អូនៗ 
សិស្សានុសិស្សដោយក្តីសោមនស្សរីករាយ!!!
«    កំណត់សំគាល់
§  ­­បេក្ខជន បេក្ខនារី ត្រូវមានអាយុចាប់ពី ១៦ ដល់ ២៤ឆ្នាំ (នៅលីវ)
§  កាយសម្បទាមាំមួន
§  គ្រប់ផ្នែកទាំងអស់រៀនរយៈពេល ២ឆ្នាំ(កំរិតសញ្ញាប័ត្រស្មើនឹងបរិញ្ញាប័ត្ររង)
§  សូមបញ្ជាក់ថា ការប្រលងគ្មានការ សូកប៉ាន់រឺ ស៊ីសំណូកអ្វីទាំងអស់
§  មុខវិជ្ជាដែលត្រូវប្រលងមាន៖
1)    វប្បធម៌ទូទៅ
2)    អង់គ្លេស
3)    គណិតវិទ្យា
4)    គំនូរបច្ចេកទេស
អាស័យដ្ឋានទំនាក់ទំនង
ក្រុមទី១៣ ភូមិអូរ៥ សង្កាត់៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ
លេខទូរស័ព្ទៈ ០៣៤ ៩៣៣ ៧៦៤
អ៊ីមែលៈ management@donboscosihanoukville.org វេបសាយៈ www.donboscosihanoukville.org

No comments:

Post a Comment

You can comment with HTML tags such as: , , , ... I will reply you back if possible... Thanks for your comment this site. "Good Luck"!!