Sunday, February 7, 2010

ប្រវត្តិរូបមេដឹកនាំកំពូលរបបឆ្នាំ១៩៧៥

 
"ប៉ុល ពត"

ប៉ុល ពត​(ឈ្មោះដើម សាឡុត ស)កើតនៅឆ្នាំ១៩២៥ ត្រូវនិងឆ្នាំឆ្លូវ
នៅខេត្តកំពង់ធំ។ ឪពុករបស់ ប៉ុល ពត ជាម្ចាស់ដីស្តុកស្តម្ភម្នាក់។ 
ប៉ុល ពត បានទៅនៅជាមួយបងប្រុសដែលជាមន្រ្តីធ្វើការនៅក្នុងព្រះបរម
រាជវាំងនៅពេលអាយុបាន ៦ឆ្នាំ។ នៅភ្នំពេញ ប៉ុល ពត បានចូលសិក្សា
នៅសាលាបារាំងជាច្រើនហើ្យបានបួសជាលោកនេន។
    នៅឆ្នាំ១៩៤៩ ប៉ុល ពត បានទទួលអាហាររូបករណ៍ទៅសិក្សានៅ
ប្រទេសបារាំង ប៉ុន្តែមិនបានទទួលសញ្ញាប័ត្រទេ។ ក្នុងអំឡុងពេលស្នាក់នៅ
រៀនសូត្រនៅក្នុងក្រុងប៉ារីស ប៉ុល ពត បាក្លាយទៅជាសម្មាជិកកុម្មុយនីស្ត
បារាំង ហើ្យបានចំណាយពេលយ៉ាងច្រើនទៅលើសកម្មភាពនយោបាយ។
នៅពេល ប៉ុល ពត បានមកប្រទេសកម្ពុជាវិញនៅឆ្មាំ១៩៥៣ ប៉ុល ពត
បានបង្រៀនប្រវត្តិនិងភូមិនៅសាលាឯកជនហើ្យបានចូលរួមជាមួយចលនា
កុម្មុយនីស្តខុសច្បាប់មួយ។ ប៉ុល ពត បានរៀបការជាមួយ ខៀវ ប៉ុណ្ណារី
នៅឆ្នាំ១៩៥៦។ នៅឆ្នាំ១៩៦០ ប៉ុល ពត មានឋានះទីបីនៅក្នុងបក្សពលករ
កម្ពុជា។ ប៉ុល ពត ត្រូវបានចាត់តាំងជាអនុលេខាទី២ ក្នុងឆ្នាំ១៩៦១ និង
ជាលេខាបក្សក្នុងឆ្នាំ១៩៦៣។ ក្រោយមកប៉ុល ពត បានដឹកនាំកងទ័ព
ខ្មែរក្រហមធ្វើសង្រ្គាមប្រឆាំងនិងរបបសាធារណះរដ្ឋខ្មែររបស់សេនាប្រមុខ
លន់ នល់។
     ប៉ុល ពត បានក្លាយជានាយករដ្ឋមន្រ្តីក្នុងឆ្នាំ១៩៧៦ ហើ្យបានលា
លែងពីដំណែងនេះនៅឆ្នាំ១៩៧៩ ប៉ុន្តែបានបន្តស្ថិតនៅជាមេដឹកនាំដ៏មាន
ឥទ្ធិពលរបស់ខ្មែរក្រហមដដែល។ ប៉ុល ពត រស់នៅនិរទេសខ្្លួនភាគច្រើន
លើទឹកដីថៃ រហូតដល់ថ្ងៃទទួលមរណះភាពគឺនៅថ្ងៃទី១៥ ខែមេសា 
ឆ្នាំ១៩៩៨។ សាកសពរបស់ ប៉ុល ពត ត្រូវបានបូជានៅថ្ងៃទី១៧ ខែមេសា
ឆ្នាំ១៩៩៨៕

No comments:

Post a Comment

You can comment with HTML tags such as: , , , ... I will reply you back if possible... Thanks for your comment this site. "Good Luck"!!