Sunday, February 7, 2010

"នួន ជា"

 
 
 
 
 
 
 
 
 "នួន ជា"  (ឈ្មោះដើម រុងឡឺតឡាវឌី) កើតនៅឆ្នាំ១៩២៦ខេត្តបាត់ដំបង
នៅឆ្នាំ១៩៤៤ នួនជាបានបន្តថ្នាក់មធ្យោមសិក្សាកំរិត២នៅបាងកក 
ដោយរស់នៅវត្តបិណ្ឌចាម៉ាបូពិត។ នៅឆ្នាំ១៩៤៤ គាត់សិក្សាផ្នែកច្បាប់
នៅសាកលវិទ្យាល័យធម្មសាតដែលនៅទីនោះគាត់បានចូលជាសមាជិក
បក្សកុម្មុយនីស្តថៃ។
   នួន ជា វិលត្រលប់មកប្រទេសកម្ពុជាឆ្នាំ១៩៥០ 
ហើ្យបានប្តូរសមាជិកភាពរបស់ខ្លួនមកជាសមាជិកបក្សកុម្មុយនីស្តឥណ្ឌូចិន។ 
នួន ជា បានចូលសិក្សាវគ្គហ្វឹកហ្វឺននៅទីក្រុងហាន់ណូយក្នុងឆ្នាំ១៩៥៤ 
ហើយបានត្រលប់មកកម្ពុជាវិញនៅឆ្នាំ១៩៥៥។ នួន ជា ត្រូវបានជ្រើសរើស
ជាអនុសេខាបក្សពលករ១៩៦០។
   ក្នុងរបបកម្ពុជាប្រជាធិបតេយ្យ នួន ជាត្រូវបានជ្រើសតាំងជាប្រធានសភា
តំណាងប្រជាជន។ នួន ជា ក៏មានតំណែងជាអនុលេខាគណកម្មាធិកាមជ្ឍិម
និងគណកម្មាធិការអចិន្រ្តៃយ៍បក្សផងដែរ។ នួន ជា ដើរតួនាទីសំខាន់ក្នុងបញ្ហា
សន្តិសុខហើ្យក្នុងនាមជាកម្មភិបាលជាន់ខ្ពស់លំដាប់ទី២ នួន ជា ទទូលខុសត្រូវ
ក្នុងការអនុវត្តន៍ដោយគណកម្មាធិការអចិន្រ្តៃយ៍បក្ស។
   នួន ជា បាននិរទេសខ្លួនទៅព្រំដែនខ្មែរ-ថៃ នៅឆ្នាំ១៩៧៩។
នួន ជា ជាមួយ ខៀវ សំផន បានចុះចូលជាមួយរាជរដ្ឋាភិបាលកម្ពុជាបន្ទាប់
ពីមរណភាពរបស់ ប៉ុល ពត នៅឆ្នាំ១៩៩៨៕

No comments:

Post a Comment

You can comment with HTML tags such as: , , , ... I will reply you back if possible... Thanks for your comment this site. "Good Luck"!!