Monday, February 8, 2010

"សាលាបច្ចេកទេសដុនបូស្កូខេត្តព្រះសីហនុ"

 
 
 
 
 
 
 
 







  
  សាលាបច្ចេកទេសដុនបូស្កូ ជាសាលាមួយដែលមានកិត្តិសព្ទល្បីល្បាញយូរ
យាណាស់មកហើយ គឺពាសពេញប្រទេសនៅលើពិភពលោក។
   ចំណែកឯសាលាបច្ចេកទេសដុនបូស្កូខេត្តព្រះសីហនុ ជាសាលាបច្ចេកទេស
មួយក្នុងចំណោមសាលាបច្ចេកទេសនានាលើពិភពលោក ដែលមានឈ្មោះបោះ 
សំលេងស្ទើរតែពាសពេញផ្ទៃប្រទេស។
   សាលាបច្ចេកទេសដុនបូស្កូខេត្តព្រះសីហនុ ជាសាលាមួយដែលមានអាយុ
កាលច្រើនជាងគេនៅក្នុងខេត្ត ហើយសាលានេះមានទីតាំងនៅអូរទី៥ ខណ្ឌមិត្តភាព
ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។
   ផ្នែកទាំងអស់ក្នុងសាលាបច្ចេកទេសដុនបូស្កូខេត្តព្រះសីហនុគឺ ចែកចេញជា ៥ ផ្នែក
១.ទំនាក់ទំនងសង្គម (Social Communication Department)
២.លេខាធិការ      (Secretarial Department)
៣.អគ្គិសនី         (Electricity Department)
៤.យន្តសាស្រ្តទូទៅ   (Mechanic Department)
៥.យន្តសាស្រ្តរថយន្ត  (Automotive Department)
   ក្រៅពីនេះនៅមានបង្រៀនផ្នែកសណ្ឋាគារថែមទៀតផង និង មានទទួលបំរើ
សេវាកម្មផ្សេងៗដូចជា: ជួសជុលម៉ាស៊ីនត្រជាក់ រៀបចំបណ្តាញនៅក្នុងផ្ទះ
ជួសជុលម៉ូទ័រគ្រប់ប្រភេទ ជួសជុលឡាន ព្រមទាំងសេវាកម្មផ្សេងៗទៀត។
   កត្តាចាំបាច់របស់សាលាគឺ ឲ្យសិស្សមានសមត្ថភាពធ្វើការងារ មានការតស៊ូ
ចេះលត់ដំខ្លួន ជាពិសេសឲ្យសិស្សមានលក្ខណ:សម្បត្តិល្អចេះគោរពចាស់ទំ
ចាស់ព្រឺទ្ធាចារ្យ ស្រលាញ់ការងារគោរពពេលវេលានិងមានវិន័យល្អក្នុងខ្លួន។
ដោយសាលាបានអនុវត្តន័៍តាមគោលការណ៍ចំបងគឺ សិក្សាទ្រឹស្តី៣០% និង
ឲ្យសិស្សអនុវត្តន៍៧០% ដែលជាហេតុធ្វើឲ្យសិស្សងាយយល់កាន់តែខ្លាំង។
   ហេតុនេះហើយសិស្សភាគច្រើនដែលចេញពីសាលាដុនបូស្កូដែលបាន
សិក្សានូវជំនាញដ៏ពិតប្រាកដមួយគឺសុទ្ធតែមានការងារធ្វើនៅតាមបណ្តារោងចក្រ
សហគ្រាស និងអង្គការមួយចំនួន ដោយសារតែគេមានជំនាញច្បាស់លាស់
មានសុជីវធម៏ និងមានវិន័ល្អទាំងក្នុងការងារនឹងការរស់នៅជាដើម៕

លទ្ធផលនៃការប្រលងរបស់សិស្សនៃសាលាបច្ចេកដុនបូស្កូ

1. ផ្នែកទំនាក់ទំនងសង្គម
2. ផ្នែកអគ្គិសនី
3. ផ្នែកលេខាធិការ
4. ផ្នែកយន្តសាស្រ្តរថយន្ត
5. ផ្នែកយន្តសាស្រ្តទូទៅ

លទ្ធផលនៃការប្រលងរបស់សិស្សផ្នែកសណ្ឋាគារ

1. ផ្នែកម្ហូបអាហារនិងភេសជ្ជៈ
2. ផ្នែកគេហកិច្ច
3. ផ្នែកចុងភៅ
4. ផ្នែកការិយាល័យជួរមុខ

No comments:

Post a Comment

You can comment with HTML tags such as: , , , ... I will reply you back if possible... Thanks for your comment this site. "Good Luck"!!