Tuesday, March 9, 2010

ឈ្មោះមេដឹកនាំកំពូលរបប៣ឆ្នាំ៨ខែ២០ថ្ងៃ

"ខ្មែរក្រហមជាអ្វី?"


    "ខ្មែរក្រហម" ជាឈ្មោះដែលសម្តេចព្រះនរោត្តមសីហនុមានព្រះរាជ
បន្ទូលសំដៅទៅលើ
ក្រុមកុម្មុយនីស្តដែលប្រឆាំងនឹងព្រះអង្គនៅទស
វត្សឆ្នាំ១៩៦០។ឈ្មោះផ្លូវការរបស់ក្រុមនេះ
គឺបក្សកុម្មុយនីស្តកម្ពុជាដែ
លចូលកាន់កាប់ប្រទេសកម្ពុជានៅថ្ងៃទី១៧ខែមេសាឆ្នាំ១៩៧៥។
បក្ស កុម្មុយនីស្តកម្ពុជាបានបង្កើតរដ្ឋកម្ពុជាប្រជធិបតេយ្យនៅឆ្នាំ ១៩៧៦
និងគ្រប់គ្រងប្រទេសរហូតដល់ខែមករាឆ្នាំ១៩៧៩។វត្តមានរបស់បក្ស

ត្រូវរក្សាជាការសម្ងាត់រហូតដល់ ឆ្នាំ១៩៧៧ ហើ្យមិនមាននរណាម្នាក់
នៅក្រៅបក្សកុម្មុយនីស្តកម្ពុជា ដឹងថាអ្នកណាជាអ្នកដឹក
នាំបក្សទាំង
នោះទេ(មេដឹកនាំបក្សទាំងនោះបានហៅខ្លួនឯងថា "អង្គការបដិវត្តន៍" ។


"ខៀវ សំផន"

កើតនៅឆ្នាំ១៩៣១ ខេត្តស្វាយរៀង។បន្ទាប់ពីបានទទួលបានអាហាររូប
ករណ៍ទៅសិក្សានៅប្រទេសបារាំង ខៀវ សំផនបានបញ្ចប់សញ្ញាប័ត្រថ្នា
ក់បណ្ឌិតវិទ្យាសាស្រ្តសេដ្ឋកិច្ច ហើ្យបានត្រលប់មកកម្ពុជាវិញ ក្នុងឆ្នាំ
១៩៥៩។ បន្ទាប់មក សម្តេច នរោត្តមសីហនុ បានតែងតាំង ខៀវ សំផន 
ជារដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម។ នៅក្នុងឆ្នាំ១៩៦៤ ខៀវ សំផន 
បានលាលែងពីដំណែងប៉ុន្តែបន្តឋិតនៅជឆាសមាជិកសភា៤ឆ្នាំទៀត។
   នៅ១ឆ្នាំ១៩៦៧ ដោយត្រូវចោទប្រកាន់ថាជាភ្នាក់ងាររបស់ក្រុម្មុយនីស្ត
ខៀវ សំផន បានរត់ទៅលាក់ខ្លួនក្នុងព្រៃ។ ឆ្នាំ១៩៧៦ បន្ទាប់ពីការសុំលា
លែងពីដំណែងរបស់សម្តេច សីហនុ ខៀវ សំផនត្រូវបានតែងតាំងជា
ប្រធានគណ:ប្រធានរដ្ឋរបស់កម្ពុជាប្រជាធិបតេយ្យ។ ខៀវ សំផន បាន
ចូលរួមជាមួយរដ្ឋាភិបាល និរទេសរបស់ ប៉ុល ពត ពីឆ្នាំ១៩៧៩-១៩៩៨
ហើ្យបន្ទាប់មក ខៀវ សំផន បានចុះចូលជាមួយរាជរដ្ឋាភិបាលកម្ពុជា។
 
         "នួន ជា" (ឈ្មោះដើម រុងឡឺត
ឡាវ ឌី) កើតនៅឆ្នាំ១៩២៦ខេត្តបាត់
ដំបងនៅឆ្នាំ១៩៤៤ នួនជាបានបន្ត
ថ្នាក់មធ្យោមសិក្សាកំរិត២នៅបាង
កកដោយរស់នៅវត្តបិណ្ឌចាម៉ាបូពិត។ នៅឆ្នាំ១៩៤៤ គាត់សិក្សាផ្នែកច្បាប់នៅ
សាកលវិទ្យាល័យធម្មសាត ដែលនៅទីនោះគាត់បានចូលជាសមាជិកបក្សកុម្មុ
យនីស្តថៃ។នួន ជា វិលត្រលប់មកប្រទេសកម្ពុជាឆ្នាំ១៩៥០ហើ្យបានប្តូរសមាជិ
កភាពរបស់ខ្លួនមកជាសមាជិកបក្សកុម្មុយនីស្ត ឥណ្ឌូចិន។ នួន ជាបានចូលសិ
ក្សាវគ្គហ្វឹកហ្វឺននៅទីក្រុងហាន់ណូយ ក្នុងឆ្នាំ១៩៥៤ ហើយបានត្រលប់មកកម្ពុ
ជាវិញនៅឆ្នាំ១៩៥៥។ នួន ជា ត្រូវបានជ្រើសរើសជាអនុសេខាបក្សពលករក្នុង
ឆ្នាំ១៩៦០។ក្នុងរបបកម្ពុជាប្រជាធិបតេយ្យ នួន ជា ត្រូវបានជ្រើសតាំងជាប្រធា
នសភាតំណាងប្រជាជន។ នួន ជា ក៏មានតំណែងជាអនុលេខាគណកម្មាធិកា
មជ្ឍិមនិងគណកម្មាធិការអចិន្រ្តៃយ៍បក្សផងដែរ។នួន ជា ដើរតួនាទីសំខាន់ក្នុង
បញ្ហាសន្តិសុខហើ្យក្នុងនាមជាកម្មភិបាលជាន់ខ្ពស់លំដាប់ទី២ នួន ជា ទទូល
ខុសត្រូវក្នុងការអនុវត្តន៍ដោយគណកម្មាធិការអចិន្រ្តៃយ៍បក្ស។ នួន ជា បាននិរ
ទេសខ្លួនទៅព្រំដែនខ្មែរ-ថៃនៅឆ្នាំ១៩៧៩។ នួន ជា ជាមួយខៀវសំផនបានចុះ
ចូលជាមួយរាជរដ្ឋាភិបាល កម្ពុជាបន្ទាប់ ពីមរណៈភាពរបស់ លោក ប៉ុល ពត នៅឆ្នាំ១៩៩៨៕



No comments:

Post a Comment

You can comment with HTML tags such as: , , , ... I will reply you back if possible... Thanks for your comment this site. "Good Luck"!!