Friday, February 5, 2010

"ប្រវត្តិសាស្ត្រកម្ពុជាប្រជាធិបតេយ្យ"

"ប្រវត្តិសាស្ត្រកម្ពុជាប្រជាធិបតេយ្យ

ប្រទេសកម្ពុជាជាប្រទេសមួយដែលទទួលរងនៅការខ្ទិចខ្ទាំដោយសារសង្គ្រាម
ជាងបីទសវត្សមកហើយ ប៉ុន្តែអ្វីដែលជាមហាអស្ចារ្យ មហាលោតផ្លោះនោះគឺ សម័យកម្ពុជាប្រជាធិបតេយ្យដែលគេតែងហៅសម័យនេះ
ថា:"សម័យ ៣ឆ្នាំ ៨ខែ ២០ថ្ងៃ" ។ ប្រជាជនគ្រប់រូបតែងចាំទុកក្នុងចិត្ត
ជានិច្ចព្រោះសម័យនោះហើយដែលធ្វើ ឲ្យគាត់មានការឈឺចាប់ និងបាត់បង់
សមាជិកគ្រួសារក៏ដូចជាបងប្អូនជាដើម។ ក្រោយពីបានរំដោះនៅថ្ងៃ៧ មករា
១៩៧៩ រួចមកប្រជាជនមានការសប្បាយរីករាយជាខ្លាំងដោយរួចផុត
ពីនរកអវចីនៃរបបប្រល័យពូជសាសន៍ហើយគាត់បានចាត់ទុកថ្ងៃនេះ
ជាថ្ងៃកំណើតទី២ របស់គាត់។ដូច្នេះក្នុងនាមខ្ញុំជាកូនខ្មែរមួយរូបសូមចូលរួមរំលែកទុក្ និង សោកស្តាយជាពន់ពេកចំពោះសោកនាដកម្មដ៏ធំសំបើមនេះនិងធ្វើការសរសេររៀប
រាប់ខ្លះៗអំពីប្រវត្តិរបស់មេដឹកនាំនាសម័យនោះ ក៏ដូចជាការគ្រប់គ្រង
រចនាសម្ព័ន្ធនិងការធ្វើទារុណកម្មអ្នកទោសជាដើម
ដើម្បីឲ្យបងប្អូបទាំងអស់យល់ដឹងឲ្យកាន់តែច្បាស់។

No comments:

Post a Comment

You can comment with HTML tags such as: , , , ... I will reply you back if possible... Thanks for your comment this site. "Good Luck"!!