Wednesday, February 3, 2010

"មហាគុណ"


"មហាគុណ"


១. គេថាគិរី         ធ្ងន់ជាងប្រថពី     ថ្លៃពុំស្មើផង
   ចំណែកម៉ាក់ប៉ា    គុណធ្ងន់កន្លង      ទោះភ្នំទ្វេដង
​​                  ក៏មិនស្មើដែរ។
២. លោកខំប្រឹងពន់    ទាំងមានទំងន់    មិនចេះត្អូញត្អែរ
    ទៅធ្វើចំការ      រឺទៅធ្វើស្រែ       ដើម្បីមាសមេ
                  កូនស្ងួនពិសី។ 
៣. លោកបានពរពោះ  ហើ្យស៊ូទ្រាំអស់    ប្រាំបួនខែដប់ថ្ងៃ
    ទើបកូនមាសស្ងួន  ចាកចេញពីផ្ទៃ    ហើ្យបានលកលៃ
                  ចិញ្ចឹមបីបាច់។ 
៤. លោកបានថែទាំ    យូរណាស់ទម្រាំ   តែបានសំរេច
    បុត្រាបុត្រី       ពេញរូបពេញសាច់  លោកស៊ូប្តូរផ្តាច់
                  ដើម្បីបុត្រភ្ងា។ 
៥. ខិតខំធ្វើការ       ទោះនឿយកាយា  ក៏មិនរុញរារ
    ទោះមានព្យុះភ្លៀង រឺក្តៅរងា         លោកស៊ូពុះពារ
                  ទោះប្តូរសង្ខារ។
៦. លោកខំប្រឹងណាស់  ពុំសូវនៅផ្ទះ     ខំធ្វើកិច្ចការ
    ដើម្បីឲ្យកូន      បានទៅសាលា    ឲ្យបានសិក្សា
                  ក្រេបយកចំណេះ។ 
៧. លោកខំខ្នាស់ខ្នែង   ខំដើរខ្វាត់ខ្វែង   ចង់ឲ្យកូនចេះ
    ឲ្យកូនទៅរៀន    មិនឲ្យប្រហែស    ឲ្យមានដំរេះ
                  ចិញ្ចឹមជីវិត។

និពន្ធដោយ៖ លោក ឌុក សុខថេង
ថ្ងៃ ពុធ ទី១២ ខែមេសា ឆ្នាំ២០១០


commentscute



No comments:

Post a Comment

You can comment with HTML tags such as: , , , ... I will reply you back if possible... Thanks for your comment this site. "Good Luck"!!