Saturday, December 4, 2010

ព្រះសពសន្តយូហានបូស្កូមកកាន់កម្ពុជា

ពិធីស្វាគមន៍ និងគោរពព្រះសពសន្តយូហានបូស្កូ

នៅថ្ងៃទី ០២ ខែធ្នូ ឆ្នាំ២០១០ ព្រះសពសន្តយូហានបូស្កូបានដង្ហែរចូលមក
ប្រទេសកម្ពុជា។ ដោយធ្វើការដង្ហែចេញពីប្រទេសថៃ ចូលមកទីក្រុងប៉ោយ
ប៉ែត បន្ទាប់មកឆ្ពោះចូលមកកាន់សាលាដុនបូស្កូភ្នំពេញថ្មី នៅវេលាម៉ោង
ប្រហែល ១ និង៣៥នាទី រំលងអត្រាតចូលថ្ងែទី ០៣។
ហើយក្នុងពិធីទទួលស្វាគមន៍ និងគោរពព្រះសពសន្តយូហានបូស្កូ ដែលជា
អ្នកអស្ចារ្យបំផុតនេះផងដែរ យើងឃើញមានមនុស្សជាច្រើនបានទៅចូលរួម។
ជាពិសេស សិស្សានុសិស្ស កុមារ៉ា កុមារី លោកគ្រូ អ្នកគ្រូ បងប្រុស បងស្រី
លោកឪពុក លោកអភិបាល និងភ្ញៀវកិត្តិយសជាច្រើនកុះករ។

គួររំលឹកផងដែរថា សន្តយូហានបូស្កូ ជាវីរជនមួយរូប ដែលតែងតែបារម្ភ និង
ជួយជ្រោមជ្រែងយុវជនក្រីក្រ កុមារកំព្រារឺមនុស្សដែលត្រូវបានគេបោះបង់
ចោលអោយពួកគេមានចំនេះដឹង ដើម្បីប្រកបរបរចិញ្ចឹមជីវិតពួកគេទៅថ្ងៃ
ក្រោយ។ លោកឪពុកបូស្កូ កើតនៅទី១៦ សីហា ឆ្នាំ១៨១៥ នៅក្នុងទីក្រុង
ទួរីន ប្រទសអីតាលី ។ លោកបានក្លាយជាបូជាចារ្យនៅឆ្នាំ១៨៤១ ហើយ
លោកបានជួយយុវជនក្រីក្រ ជាច្រើន​នៅលើពិភពលោក តាមរយះគ្រួសារ
មួយមានឈ្មោះថា "គ្រួសារសាឡេស៊ាន" ។ ហើយលោកបានបង្កើតសា
លាបច្ចេកទេសជាច្រើនស្ទើរពាសពេញពិភពលោក ដែលសព្វថ្ងៃសាលាប
ច្ចេកទេសដុនបូស្កូមាន ចំនួន ១៣៤ ប្រទេសលើពិភពលោក ក្នុងនោះប្រ
ទេសកម្ពុជា ក៏ជាប្រទេសមួយដែលមានសាខា សាលាបច្ចេកទេសដុនបូ
ស្កូជាច្រើនកន្លែងផងដែរ ដែលរួមមាន នៅខេត្តព្រះសីហនុ ប៉ោយប៉ែត
បាត់ដំបង បន្ទាយមានជ័យ ភ្នំពេញថ្មី ទឹកថ្លា(ភ្នំពេញ)។ លោកបានស្លា
ប់នៅឆ្នាំ១៨៨៨ ដែលគិតមកដល់ពេលនេះគឺជិត ២០០ឆ្នាំទៅហើយ ប៉ុន្តែ
ពួកគេទាំងអស់គ្នា មិនអាចភ្លេចគុណនុបការៈរបស់គាត់ឡើយ ដែលកម្មវិធី
នេះដង្ហែនេះដំណើរការបាន ដោយមានការរៀបចំពីសំណាក់ ក្រុមសិស្ស
ចាស់ និងក្រុមគ្រួសារសាឡេស៊ាននៃមូលនិធិដុនបូស្កូ។

ក្នុងឱកាសពិការប្រារព្ធពិធីបុណ្យនេះផងដែរ យើងឃើញមានគណៈអធិបតី
ពិសេសមួយរូបដែលបានចូលរួមគឺ ឯកឧត្តម អ៊ឹម សិទ្ធី រដ្ឋមន្ត្រីក្រសួង
អប់រំយុវជន និងកីឡា។ ឈ្លាតក្នុងឱកាសនោះលោកក័បានលើកឡើងថា
ដុនបូស្កូជាមនុស្សម្នាក់ ដែលមានសារៈសំខាន់ណាស់ ចំពោះប្រព័ន្ធអប់រំ
របស់យើង ក្នុងនោះសិស្សដែលចេញពីសាលាបច្ចេកទេសដុនបូស្កូទៅ
សុទ្ធតែមានការងារល្អៗ ចំណែកខ្លះទៀតចេញទៅធ្វើការ និង សិក្សានៅ
ឯបរទេសទៀតផង។ ហើយលោកបានបន្ថែមទៀតថា ដើម្បីសំរេចជោគ
ជ័យក្នុងការអប់រំ យើងត្រូវឈរប្រកាន់ភ្ជាប់នូវសសរស្តម្ភទាំងបួនគឺ ទីមួយ
របៀបនៃការយល់ដឹង(How to know) ទីពីរ របៀបនៃការធ្វើ (How to
do) ទីបី របៀបនៃការក្លាយជាអ្វីមួយ (How to be) ទីបួន របៀបនៃ
ការរស់នៅរួមគ្នា (How to live together)។
សិស្សានុសិស្ស លោកគ្រូអ្នកគ្រូ បងប្រុស បងស្រី
លោកឪពុក និងភ្ញៀវកិត្តិយសទាំងអស់កំពុង
ចូលរួមកម្មវិធីយ៉ាងសោមនស្សរីករាយ!!


ការរាំរបាំរបស់សិស្សនៃសាលាបច្ចេកទេសដុនបូស្កូ សា្វគមន៍ព្រះសពសន្ត
យូហាន បូស្កូ នៅសាលាបច្ចេកទេសដុនបូស្កូភ្នំពេញថ្មី និង ការអបអរសា
ទរនៃវត្តមានរបស់ សន្តយូហាន បូស្កូ មកកាន់ព្រះរាជាណាចក្រកម្ពុជា ៕

No comments:

Post a Comment

You can comment with HTML tags such as: , , , ... I will reply you back if possible... Thanks for your comment this site. "Good Luck"!!